ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបជជែកការងារជាមួយបណ្តាមេដឹកនាំប្រទេសមួយចំនួន ក្នុងជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន
Mon,27 October 2025 (Time 06:50 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 10នាក់)

គួឡាឡាំពួ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៉ី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឆ្លៀតជួបជជែកពិភាក្សាការងារ ជាមួយបណ្តាមេដឹកនាំនៃប្រទេសមួយចំនួន ក្នុងជំនួបក្រៅផ្លូវការ។

សម្តេចបវរធិបតី បានជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ លោកស្រី TAKAICHI Sanae នាយករដ្ឋមន្ត្រីជប៉ុន, ជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី, ជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង និងជួបពិភាក្សាការងារក្រៅផ្លូវការជាមួយលោលក Giovanni Vincenzo Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)៕

វីដែអូ