ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សាលាដំបូងខេត្តសៀមរាប សម្រេចផ្ដន្ទាទោសអតីតឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធសំណុំរឿងជាមួយម្ចាស់បំណុល ដែលធ្វើឲ្យកក្រើកតាមបណ្តាញសង្គម
Tue,28 October 2025 (Time 09:13 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្ដន្ទាទោសអតីតឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធបទល្មើស ប៉ុនប៉ងសូកប៉ាន់ បទប្ដឹងបរិហារកេរ្កិ៍ភូតកុហក និងបទសូកប៉ាន់ ហើយត្រូវសងសំណងជំងឺចិត្តដល់ជនរងគ្រោះចំនួន២០លានរៀលទៀតផង។

សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលរូបនេះ ត្រូវបានតុលាការខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស។ ការឃុំខ្លួននេះ ក្រោយលោក សម្បត្តិ កុសល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៨ ខែឧសភា។

សូមរម្លឹកថា អតីតមន្រ្តីនគរបាលរូបនេះ ត្រូវបានគេបង្ហោះព្រោងព្រាតតាមបណ្តាញសង្គម ដោយសារលោក បានខ្ចីលុយពីស្រ្តីម្នាក់ឈ្មោះ ចិន ស្រីដា នៅខេត្តសៀមរាប ហើយមិនសងលុយ បែរជាប្តឹងម្ចាស់លុយពីបទ «គំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនទៀត។

ក្រោយរឿងនេះត្រូវបានចែកចាយព្រាតនៅតាមបណ្តាញសង្គម ក៏ត្រូវបានតុលាការ សម្រេចដាក់នាងឲ្យនៅក្រៅឃុំវិញ៕

វីដែអូ