ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ សាធារណរដ្ឋហ្វីលីពីនក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៦
Tue,28 October 2025 (Time 09:17 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងជាប្រធានអាស៊ាន ឆ្នាំ២០២៥ បានប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ដល់ប្រធានាធិបតីហ្វីលីពីន, នៅរសៀលថ្ងៃទី២៨ ខែតុលានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហោះសារអបអរសាទរ សាធារណរដ្ឋហ្វីលីពីន ក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៦។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ត្រូវបានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំកំពូលដ៏មមាញឹករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

នៅរសៀលថ្ងៃទី២៨ ខែតុលានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំប្រទេសអាស៊ានដទៃ បានចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែងប្រធានអាស៊ាន ទៅសាធារណរដ្ឋហ្វីលីពីន សម្រាប់ឆ្នាំ២០២៦ផងដែរ៕

វីដែអូ