ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
បេក្ខជនជាង៣,០០០នាក់ ជាប់ស្ថាពរជាគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារ
Wed,29 October 2025 (Time 10:09 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 4នាក់)

ភ្នំពេញ)៖ ក្រោយបញ្ចប់កំណែកិច្ចការ បូកសរុបពិន្ទុយ៉ាងសម្រិតសម្រាំង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គណៈកម្មការរៀបចំការប្រឡង ជ្រើសរើសបានបេក្ខជនចំនួន ៣,០២៤នាក់ ជាប់ជាស្ថាពរឱ្យចូលបម្រើការងារ នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងចំណោមបេក្ខជនប្រឡងជិត៩ពាន់នាក់។

ក្នុងចំណោមបេក្ខជនជាប់ជាង៣ពាន់នាក់នេះ មានខេត្តព្រៃវែង ចំនួន៨៩៣នាក់, ខេត្តត្បូងឃុំ ចំនួន៦១០នាក់, ខេត្តកំពង់ចាម ចំនួន៥១៣នាក់, ខេត្តបាត់ដំបង ចំនួន៥៧៩នាក់ និងខេត្តតាកែវ ចំនួន៤២៩នាក់។

ពាក់ព័ន្ធទៅនឹងបញ្ជីឈ្មោះបេក្ខជនជាប់បម្រុង ក្រសួងនឹងផ្សព្វផ្សាយជូននាពេលក្រោយ ហើយសូមបេក្ខជនដែលជាប់ជាស្ថាពរ តាមដានការផ្សព្វផ្សាយព័ត៌មាន សេចក្តីជូនដំណឹង ឬសេចក្តីណែនាំ សម្រាប់ដំណាក់កាលបន្ទាប់ពីក្រសួងមុខងារសាធារណៈ៕

វីដែអូ