ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាដ៏ថ្លៃថ្លា របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន៤០លានរៀល ចូលបុណ្យគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ព្រមទាំងឧទ្ទិសកុសលជូនលោក ស៊ីម វឌ្ឍនៈ ដែលបានទទួលមរណភាព ដោយទាហានថៃប្រើដ្រូនទម្លាក់គ្រាប់ចំ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។លោក ឃួង ស្រេង ក្នុងឱកាសនោះ បានចូលរួមរំលែកទុក្ខដ៏ក្រៀមកក្រំសោកស្ដាយ ជាមួយនិងក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ស៊ីម វឌ្ឍន: សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិកាវត្តសន្សំកុសល ចំនួន៥លានរៀលផងដែរ។គួររំលឹកថា កាលពីរាត្រីថ្ងៃទី០៨ ធ្នូ វេលាម៉ោង ប្រមាណ ១២រំលងអាធ្រាត ឆ្លងចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ អ្នកបើកបររថយន្តក្រុងដឹកជនភៀសសឹកចំនួន២នាក់ ត្រូវបានពួកទាហានសៀមឈ្លានពាន ប្រើដ្រូនទម្លាក់គ្រាប់ចំ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចស្ពានលេខ៨ ផ្លូវ៥៦A ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លងកើតហេតុ។សពលោក ស៊ីម វឌ្ឍន: អាយុ៤៤ឆ្នាំ ត្រូវបានបញ្ជូនមកតំកល់ធ្វើបុណ្យ នៅក្នុងត្តសន្សំកុសល និងបានបូជានៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕
វីដែអូ