ថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដចាត់តំណាងនាំយកអំណោយ ជូនជនមានពិការភាពនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក
Tue,09 December 2025 (Time 10:25 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 13នាក់)

(ភ្នំពេញ)៖ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅតែមិនភ្លេច និងនៅរែបន្ដការយកចិត្ដទុកដាក់ខ្ពស់ដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ពិសេសជនមានពិការភាពតែម្ដង។

ជាក់ស្ដែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានបន្ដចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាជូនជនមានពិការភាពនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ដ្រីសំនៀងជនពិការ) ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ការផ្ដល់អំណោយមនុស្សធម៌នេះ គឺជាលើកទី១៩ ហើយបើគិតចាប់ពីឆ្នាំ២០១៤មក ។

មុននឹងចាប់ផ្ដើមនូវកិច្ចសំណេះសំណាល អង្គពិធីទាំងមូលបានសង្រួមកាយវាចិត្តគោរពវិញ្ញាណក្ខន្ធដល់វីរៈយុទ្ធជនកម្ពុជា ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជនទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីបានសង្រួមកាយវាចិត្តគោរពវិញ្ញាណក្ខន្ធដល់វីរៈយុទ្ធជនកម្ពុជា លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានបង្ហាញពីរវឌ្ឍភាពរបស់សមាគម និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់ ដោយមិនមានការរើសអើងអ្វីឡើយ ដែលនេះគឺជាការផ្តល់ភាពកក់ក្តៅ និងការលើកទឹកចិត្តដ៏ធំធេងបំផុតចំពោះជនមានពិការភាពទាំងអស់។

ជាមួយគ្នានេះ លោកបានបន្តថាថ្វីត្បិតតែបងប្អូនពិការកាយសម្បទាក៏ពិតមែនតែចិត្តនិងបេះដូងមិនពិការឡើយ ហើយបានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ព្រមទាំងបានចែករំលែកនូវអ្វីដែលខ្លួនមានទៅកាន់អ្នកដទៃទៀតទៅតាមលទ្ធភាព ស្របតាមស្មារតីនៃការស្រឡាញ់ និងវប្បធម៌នៃការចែករំលែក។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគម ក៏បានលើកឡើងថាសមិទ្ធផលនានាដែលសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានជួយដល់សមាគមនាពេលកន្លងមកនេះ គឺសមាគមបានយកមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ដើម្បីជាប្រយោជន៍របស់បងប្អូនមានពិការភាពដើម្បីស្នាក់នៅ និងជាទីកន្លែងដែលជួយបង្កើនសមត្ថភាពរបស់ពួកគាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាល។

លើសពីនោះសមាគម នឹងបន្តពង្រឹងសមត្ថភាពដល់ជនមានពិការភាពនៅក្នុងសមាគមជាបន្តបន្ទាប់ តាមការបណ្តះបណ្តាលវគ្គខ្លះផ្សេងៗ ពីថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា។

បន្ទាប់ពីស្តាប់របាយការណ៍ និងការប្តេជ្ញាចិត្តរបស់លោក ចាប តូ និងលោកស្រី ញ៉ែម មរកត, លោកស្រី ម៉ែន នារីសោភ័គ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការសប្បាយរីករាយក្រៃលែង ដោយឃើញថា ថ្នាក់ដឹកនាំសមាគមខាងលើនេះ មានតែឆន្ទៈ និងទឹកចិត្តតស៊ូ មិនដែររាយថយ ដើម្បីការពារ និងអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ដែលជាការរួមចំណែកមួយដ៏សំខាន់ជួយប្រទេសកម្ពុជា ឈានទៅកាន់ភាពរុងរឿង។

តែទោះជាយ៉ាងណា ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, នៅតែបន្តជួយឧបត្ថម្ភគាំទ្រជាដរាប តាមរយៈការផ្តល់អំណោយមនុស្សធម៌ ជាថវិកា និងស្បៀងឧបភោគបរិភោគជូនដល់សមាគមជាដើម ក្រៅពីការផ្តល់កម្លាំងចិត្ត និងក្តីស្រលាញ់។
ទន្ទឹមនឹងលោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗពិការកាយសម្បទា ដែលខិតខំជម្នះការលំបាក តស៊ូជម្នះគ្រប់ឧបសគ្គរហូតមកដល់ពេលនេះ ជាពិសេសបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ទាំងការបណ្តុះ បណ្តាលវិជ្ជាជីវៈជំនាញ រួមទាំងការចាប់យកចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដែលជាគន្លឹះអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍឆ្នាំ២០៣០ និងទស្សនៈវិស័យវែងឆ្ងាយឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកស្រី ក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សមាគមជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីកម្លាំង ឆន្ទៈ ក្នុងស្មារតីចែករំលែក ព្រោះថាយើងម្នាក់គឺជាកោសិកានៃសង្គម ដែលត្រូវតែជួយគ្នាទៅវិញទៅមក។

លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានគូសបញ្ជាក់ពី សកម្មភាពការងារផ្តោតសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងខែធ្នូនេះដែលមានទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ទិវាអន្តរជាតិនៃជនពិការ និងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ដែលសុទ្ធតែជាការងារផ្តោតយកចិត្តទុកដាក់ ជាក់ស្តែងកាកបាទក្រហម

វីដែអូ