ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ក្រសួងមហាផ្ទៃ ទូងស្គរ អបអរសាទរ បូជនីយដ្ឋានចងចាំនៃកម្ពុជា ចុះក្នុងបញ្ជីបេតចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
Sun,13 July 2025 (Time 04:57 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ រៀបចំពិធីទូងស្គរ អបអរសាទរទិវាជាប្រវត្តិសាស្រ្តដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ពិធីនេះរៀបចំឡើងក្រោមវត្តមាន ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន និងមន្ដ្រីចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀត។
សូមជម្រាបជូនថា គណៈកម្មាធិការបេតិភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា៕

វីដែអូ