ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឯកឧត្តម ទៀ សុខា នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ ៥វត្តនៅស្រុកកំពង់ត្រាច ខេត្តកំពត
Sun,13 July 2025 (Time 05:00 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ឯកឧត្តម ឧត្តមនាវីឯកទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងលោកជំទាវ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះបានដឹកនាំក្រុមការងារ នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួនប្រាំវត្ត ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

សូមបញ្ជាក់ថា វត្តទាំង៥រួមមាន១. វត្តអូរស្លែង២. វត្តអង្គរជ័យបឹង៣. វត្តគីរីសិលា៤. វត្តដំណាក់កន្ទួត និងទី៥. វត្តជ័យខ្ពស់។ ខណៈបុណ្យចូលព្រះវស្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពលរដ្ឋខ្មែរនៅទូទាំងប្រទេស តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សា អស់កាលត្រីមាស ក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាត របស់ព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់នៃយើង ដែលមានតាំងតែពីដើមមក៕

វីដែអូ